Khmer Camerean. Powered by Blogger.

Text Widget

Sample Text

hi everyone nice day like u

PayPal Email

About Me

Contact Form

Name

Email *

Message *

Contact us

Name

Email *

Message *

Total Pageviews

Translate

Search This Blog

Popular Posts

Blogger templates

Blogger Tricks

Blogger Themes

Phnom Penh Authorities Crackdown on Striking Workers (12 november 2013)


ប្រជានជនខ្មែរ គួរតែធ្វើយ៉ាងដូចម្តេច? ភ្នំពេញៈ រលក​បាតុកម្ម​តវ៉ា​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៦០ ដុល្លារ​ដែល​ផ្ទុះ​ឡើង​ជា​ច្រើន​កន្លែង​កាល​ពី​ព្រឹក​ម្សិលមិញ​ក្រៅ​ពី​មាន​ការ​បិទ​ផ្លូវ​ជាតិ​លេខ ២ នៅ ចាក់អង្រែ បិទ​ផ្លូវ​ជាតិ​លេខ ៤ នៅ​តំបន់​សេដកិច្ច​ពិសេស​ភ្នំពេញ កំបូល ក្នុង​ខណ្ឌ ពោធិ៍​សែន​ជ័យ បាន​កើត​មាន​ការ​ប៉ះទង្គិច​គ្នា​ដោយ​ហិង្សា​រវាង​ក្រុម​បាតុករ​រាប់រយ​នាក់ និង​កម្លាំង​សមត្ថកិច្ច​កង​ឆត្រ​យោង ៩១១ ដែល​ក្រៅ​ពី​រង​របួស​ទាំង​សង​ខាង ក៏​មាន​ការ​ចាប់​ខ្លួន​ព្រះសង្ឃ សកម្មជន និង​បាតុករ​ប្រមាណ ១៥ នាក់​ផង​ដែរ។ ប៉ុន្តែ​នៅ​ម៉ោង​ជិត ១២ យប់​មិញ មន្ត្រី​សិទ្ធិ​មនុស្ស អាដហុក អះអាង​ថា ព្រះសង្ឃ ៥ អង្គ​ត្រូវ​បាន​ដោះលែង​វិញ តែ​បាតុករ​ដទៃ​ទៀត​កំពុង​បន្ត​ចរចា។ ការ​ផ្ទុះ​បាតុកម្ម​ម្សិលមិញ​ចំ​ថ្ងៃ​ដែល​ក្រសួង ការងារ ប្រកាស​ឲ្យ​រោងចក្រ​សហគ្រាស និង​កម្មករ​ចូល​ធ្វើ​ការ​និង​ដំណើរការ​វិញ នេះ​គឺ​ដោយ​ក្រុម​កម្មករ​មិន​ព្រម​ទទួល​យក​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា ១០០ ដុល្លារ ដែល​សម្រេច​ឲ្យ​អនុវត្ត​ដោយ​ក្រសួង ការងារ បន្ទាប់​ពី​មាន​កិច្ច​ពិភាក្សា​ចុង​ក្រោយ​មុន​ដាច់​ឆ្នាំ ២០១៣។ ការ​បង្ក្រាប​ដោយ​កង​ឆត្រ​យោង ៩១១ និង​ប៉ូលិស ដែល​មាន​ប្រើ ខែល ដំបង ដោយ​កម្លាំង​ជាង​រយ​នាក់​ត្រូវ​បាន​តបត​ពី​ក្រុម​កូដករ​ជា​កម្មករ ដឹកនាំ​ដោយ​លោក វ៉ន ពៅ ដែល​ប្រើ​ដប​ទឹក​សុទ្ធ​និង​ដំ​ថ្ម​នៅ​មុខ​រោងចក្រ យ៉ាកជីន ក្នុង​ភូមិ ទួលពង្រ សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ។ លោក វ៉ន ពៅ បាន​រង​ការ​វាយ​នឹង​ដំបង ហើយ​ត្រូវ​ចាប់​ខ្លួន​ជាមួយ​នឹង​បាតុករ​ព្រះសង្ឃ​ជាង ១០ នាក់/អង្គ។ តាម​របាយ​ការណ៍​ព័ត៌មាន​ក្នុង​វេបសាយ​អគ្គ​ស្នងការ​នគរបាល​ជាតិ​ថា មនុស្ស ១៥ នាក់​រួម​មាន​ព្រះសង្ឃ ៥ អង្គ​ផង​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​តែ​មាន​ការ​គប់​ដុំ​ថ្ម​និង​វាយ​របង​រោងចក្រ យ៉ាកជីន នៅ​ក្នុង​ខណ្ឌ ពោធិ៍​សែន​ជ័យ ម៉ោង​ប្រមាណ ១២ ថ្ងៃ​ត្រង់​ថ្ងៃ ទី២ ខែ មករា។ របាយ​ការណ៍​ព័ត៌មាន​នេះ​ថា ព្រះសង្ឃ និង​គ្រហស្ថ ១៥ អង្គ/នាក់ នេះ រួម​មាន៖ ឈ្មោះ វ៉ន ពៅ សុគន្ធ សម្បត្តិ ពិសិដ្ឋ, យុំ សំអន, រ៉េត រដ្ឋា ណាគ្រី វណ្ណា, លង សាន្ត, តេង ចន្ធី, ថេង សារឿន,ឈឹម ធឿន, ចាន់ ពុទ្ធីសក្តិ និង​ព្រះសង្ឃ ៥ អង្គ​នាម មាស វិចិត្រ, ថាច់ ហាសំអាង, គង់ រតនៈសារាយ, ឡាយ ឡាត និង គឹម ចាន់ថន។ ប៉ុន្តែ តាម​លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត អាដហុក អះអាង​នៅ​ម៉ោង​ជិត ១២ យប់​មិញ​ថា សមត្ថកិច្ច​បាន​ហៅ​មន្ត្រី​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​មក​ទទួល​ពួក​គេ​ដែល​ត្រូវ​ដោះលែង​វិញ​នៅ​បន្ទាយ​កង​ឆត្រ​យោង ៩១១ ទាំង​យប់។ លោក សុវេត ដែល​ទៅ​ឃ្លាំ​មើល​ការ​ដោះលែង​ទាំង​យប់​និយាយ​ថា៖ «ព្រះសង្ឃ ៥អង្គ ត្រូវ​បាន​ដោះលែង​នៅ​ម៉ោង​ជិត ១២ យប់​មិញ តែ​អ្នក​ដទៃ​ខាង​មន្ត្រី អ.ស.ប កំពុង​តែ​ចរចា»។ អ្នក​ស្រី ទេព វន្នី តំណាង​អ្នក បឹងកក់ ដែល​បាន​មក​ស្វែង​រក​អ្នក​ភូមិ​ម្នាក់​របស់​គាត់​ដែល​ត្រូវ​ចាប់​ខ្លួន​ដោយ​ទាហាន​បាន​ថ្លែង​ថា គាត់​មិន​ដឹង​ថា ហេតុ​អ្វី​បាន​នគរបាល​ប្រើ​ហិង្សា​ទៅ​លើ​កម្មករ​និង​ព្រះសង្ឃ​ទេ។ អ្នក​ស្រី​បន្ថែម​ថា៖ «យើង​ជា​ខ្មែរ ហេតុ​អ្វី​បាន​ជា​វាយ​ខ្មែរ​ដូច​គ្នា ហើយ​ហេតុ​អ្វី​ពួក​គេ​វាយ​ទៅ​លើ​ព្រះសង្ឃ។ ឥឡូវ​នេះ​ខ្ញុំ​មិន​ខ្លាច​ស្លាប់​ទេ សូម​បាញ់​ខ្ញុំ​មក​ខ្ញុំ​ត្រៀម​ខ្លួន​ស្លាប់​ហើយ»។ អ្នក​ស្រី ប្រាក់ សុវណ្ណារី ប្រពន្ធ​របស់ លោក វ៉ន ពៅ បាន​ប្រាប់​ថា ប្តី​គាត់​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា​គាត់​មិន​អាច​ទ្រាំ​បាន​ទេ ពីព្រោះ​គាត់​របួស​ក្បាល​និង​រាង​កាយ​ធ្ងន់ធ្ងរ។ អ្នក​ស្រី​ថា៖ «មូលហេតុ​ដែល​គាត់​ទូរស័ព្ទ​មក​ខ្ញុំ គឺ​ដើម្បី​ប្រាប់​ឲ្យ​កម្មករ​និង​ព្រះសង្ឃ​បើក​ផ្លូវ​ពីព្រោះ​គាត់​ភ័យ​ខ្លាច​ថា អាជ្ញាធរ​នឹង​ប្រើ​ហិង្សា​នៅ​ពេល​យប់»។ អ្នក​ស្រី​បន្ត​ថា៖ «ប្តី​របស់​ខ្ញុំ​ប្រាប់​ថា គាត់​ឈឺ​ខ្លាំង​ណាស់ គាត់​មិន​ដឹង​ថា តើ​គាត់​អាច​រស់​ឬ​មិន​រស់​នោះ​ទេ»។ ភិក្ខុ សៀង សុវណ្ណារ៉ា ប្រធាន​សហគមន៍​ព្រះសង្ឃ​ខ្មែរ​ក្រោម​ជា​ចៅ​អធិការ​វត្ត សាមគ្គី​រង្សី មាន​សង្ឃដីកា​ថា វត្ត​ព្រះអង្គ​បាត់​ព្រះសង្ឃ ៥ អង្គ ជា​ព្រះសង្ឃ​ពិត​ប្រាកដ​មែន។ ហេតុ​អ្វី​ពួក​គេ​ចោទ​ថា​សង្ឃ​ក្លែង​ក្លាយ។ ព្រះអង្គ​បន្ត​ថា៖ «អាត្មា​សម្រេច​បិទ​ផ្លូវ​ជាតិ​លេខ ៤ ពីព្រោះ​តែ​ចង់​ឲ្យ​អាជ្ញាធរ​ដោះលែង​ព្រះសង្ឃ តែ​ហេតុ​អ្វី​ក៏​ពួក​គេ​ផ្សឹក​ពួក​លោក»។ លោក ចាន់ សុវេត បាន​ថ្លែង​ដែរ​ថា៖ «វា​ខុស​ខ្លាំង​ណាស់​ចំពោះ​ករណី​នេះ ពីព្រោះ​ពួក​គេ​ជា​ទាហាន ពួក​គេ​ត្រូវ​ការពារ​ប្រទេស មិន​មែន​ការពារ​រោងចក្រ​ទេ ប៉ុន្តែ​ពួកគេ​ការពារ​រោងចក្រ និង​វាយ​លើ​ព្រះសង្ឃ ទាហាន​នេះ​តែង​តែ​ការពារ​រោងចក្រ​និង​ជន​មាន​អំណាច»។ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​នៅ​ពេល​ថ្ងៃ​ត្រង់​នេះ ក្រុម​បាតុករ​នៅ​តែ​ប្រមូល​ផ្តុំ​និង​បង្កើន​ការ​បិទ​ផ្លូវ​ជាតិ​លេខ ៤ និង​ផ្លូវ វ៉េងស្រេង បន្ត​នៅ​ពេល​រសៀល​ដោយ​មាន​ការ​ដុត​ម៉ូតូ​សន្តិសុខ​រោងចក្រ និង​ដុត​កង់​ឡាន បិទ​ចរាចរណ៍​ជាច្រើន​ម៉ោង រហូត​ដល់​ម៉ោង​ជាង ៧ យប់ ទើប​ចរាចរណ៍​ផ្លូវ​ជាតិ​លេខ ៤ អាច​ដំណើរការ​បាន​វិញ។ ការ​បិទ​ផ្លូវ​ជាតិ​លេខ ៤ ក្បែរ​បន្ទាយ កំបូល សង្កាត់ កំបូល ខណ្ឌ ពោធិ៍​សែន​ជ័យ នេះ​ធ្វើ​ឡើង​ដោយ​បាតុករ​ដឹក​នាំ​ដោយ​សកម្មជន​ស្រ្តី​នៅ បឹងកក់ អ្នក​ស្រី យ៉ោម បុប្ផា ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​លោក វ៉ន ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​និង​សមាជិក​ព្រម​ទាំង​ព្រះសង្ឃ​ទាំងអស់ ១៥នាក់ ដែល​ត្រូវ​ចាប់​ឃុំ​នៅ​បន្ទាយ​កង​ឆត្រ​យោង ៩១១ បន្ទាប់​ពី​ប៉ះ​ទង្គិច​គ្នា​នៅ​ពេល​ថ្ងៃ​ត្រង់។ សេចក្តី​រាយការណ៍​ពី​កន្លែង​កើត​ហេតុ​នៅ​ផ្លូវ វ៉េងស្រេង សួន កាណាឌីយ៉ា ថា ក្រុម​បាតុករ​ប្រើ​ហិង្សា​រហូត​ដុត​បំផ្លាញ​ម៉ូតូ​របស់​សន្តិសុខ​យាម​តាម​រោងចក្រ​នេះ គឺ​ដោយសារ​តែ​ពួក​គេ​ខឹង​នឹង​សន្តិសុខ​បិទ​ទ្វារ​មិន​ឲ្យ​ពួក​គេ​ចូល​ក្នុង​រោងចក្រ។ ក្រុម​បាតុករ​ថែម​ទាំង​នាំ​គ្នា ដុត​កង់​រថយន្ត​បិទ​ផ្លូវ​ផង។ ប៉ុន្តែ កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​កន្លែង​កើត​ហេតុ ដើម្បី​ទប់​ស្កាត់​ហិង្សា និង​រក្សា​សន្តិសុខ​នៅ​ទីនោះ។ លោក ភឿន ឆន អាយុ ២១ឆ្នាំ ធ្វើ​ការ​នៅ​តំបន់​រោងចក្រ កាណាឌីយ៉ា ដែល​បាន​ទទួល​រង​របួស​ជើង​ខាង​ឆ្វេង​ថ្លែង​ថា នៅ​ម៉ោង​ប្រហែល ៤ រសៀល កង​រាជ​អាវុធហត្ថ​មក​កាន់​ទី​នេះ​ដោយ​មិន​និយាយ​អ្វី​ជាមួយ​កម្មករ​ទេ ហើយ​គិត​តែ​វាយ​ទៅ​លើ​កម្មករ។ គាត់​និយាយ​ថា៖ «យើង​គ្រាន់​តែ​ទាមទារ​ប្រាក់​ខែ​យើង ហេតុ​អ្វី​ពួក​គេ​មក​វាយ​កម្មករ ប៉ុន្តែ​យើង​មិន​ខ្លាច​ទេ នឹង​បន្ត​ធ្វើ​ទៀត​នៅ​ថ្ងៃ​ស្អែក»។ លោក​ថា ក្នុង​អំឡុង​ការ​តវ៉ា​សន្តិសុខ​រោងចក្រ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ចេញ​ក្រៅ​តំបន់​រោងចក្រ កាណាឌីយ៉ា ទេ កម្មករ​ដុត​ម៉ូតូ​សន្តិសុខ​មួយ។ គាត់​បន្ថែម​ថា៖ «យើង​តវ៉ា​រហូត​ទាល់​តែ​រដ្ឋាភិបាល​ផ្តល់​ប្រាក់​ឈ្នួល ១៦០ ដុល្លារ ក្នុង​មួយ​ខែ​ដល់​យើង»។ អំពើ​ហិង្សា​របស់​សមត្ថកិច្ច​ប្រព្រឹត្ត​ទៅ​លើ​ក្រុម​បាតុករ​បាន​ជះ​ឥទ្ធិពល​ទៅ​លើ​ការ​ចាប់​ផ្តើម​ចរចា​រវាង​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សុក្រ​នេះ​ដោយ​សារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្រេច​លុប​ចោល​វិញ​នូវ​ចំនួន​ក្រុម​ការងារ ៣ នាក់​ម្ខាង​នេះ​វិញ។ ក្នុង​សេចក្តី​ថ្លែង​ការណ៍​ម្សិលមិញ​របស់​គណបក្ស​ប្រឆាំង​នេះ​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​សូម​ផ្អាក​គម្រោង​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​រក​ដំណោះស្រាយ​នយោបាយ​នេះ​ដោយ​មក​ពី​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​កម្មករ កម្មការិនី និង​ការ​ចាប់​ព្រះសង្ឃ តំណាង​សហជីព និង​កម្មករ»។ ជាមួយ​នេះ​គណបក្ស​អះអាង​ថា នឹង​ពិនិត្យ​លើ​លទ្ធភាព​ចរចា​ឡើង​វិញ​នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ព្រះសង្ឃ កម្មករ និង​ពលរដ្ឋ​ទូទៅ។ ចំណែក​ខាង​សង្គម​ស៊ីវិល ក៏​បាន​ចាត់​ទុក​ការ​បង្ក្រាប​ទៅ​លើ​កម្មករ​បាតុករ​ដោយ​អំពើ​ហិង្សា ២ កន្លែង នៅ កំបូល និង​នៅ​សួន​ឧស្សាហកម្ម កាណាឌីយ៉ា តាម​ផ្លូវ វេងស្រេង ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់​ធ្ងរ​មួយ​ដែរ។ សមាគម អាដហុក ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ហៅ ទង្វើ​នេះ​ថា ជា​ការ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ។ ក្នុង​សេចក្តី​ថ្លែង​ការណ៍ នេះ អាដហុក បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ត្រូវ​ចាប់​ខ្លួន​ហើយ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ជា​បន្ទាន់​ដល់​សមត្ថកិច្ច​ណា ដែល​ប្រព្រឹត្ត​ខុស​ច្បាប់ និង​ដាក់​ទោស​តាម​ច្បាប់។ បាតុកម្ម​កម្មករ រហូត​ឈាន​ដល់​ការ​ប៉ះ​ទង្គិច​ដោយ​ហិង្សា​ម្សិលមិញ​ធ្វើ​ឡើង​ខណៈ​សហជីព​ចំនួន ៩ បាន​ដាក់​ឱសានវាទ​ទៅ​ដល់​រាជ​រដ្ឋាភិបាល និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ចំនួន ៣ថ្ងៃ បើក​ចរចា​ពី​រឿង​ប្រាក់​ឈ្នួល​កម្មករ​ដែល​ទាមទារ ១៦០ ដុល្លារ​ជា​ថ្មី នៅ​មុន​ពេល​មហា​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ផ្ទុះ។ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​បាន​ធ្វើ​ការ​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ម្សិលមិញ​ថា បន្ទាប់​ពី​សហព័ន្ធ​សហជីព​ទាំង ៩ ពិភាក្សា​គ្នា​បាន​សម្រេច​ថា បើ​មាន​ការ​ចរចា​នៅ​ពេល​ខាង​មុខ​នេះ​សហព័ន្ធ​លោក​នឹង​ប្រកាស​ឲ្យ​កម្មករ​ចូល​ធ្វើ​ការងារ​វិញ។ លោក​បន្ត​ថា៖ «ប៉ុន្តែ​បើ​គ្មាន​ជំនួប​ចរចា ឬ​គ្មាន​ដំណោះស្រាយ​ទេ ការ​ធ្វើ​កូដកម្ម បាតុកម្ម​នឹង​នៅ​តែ​បន្ត​រហូត នេះ​ជា​ការ​សម្រេច​របស់​សហព័ន្ធ​សហជីព​ទាំង ៩»។ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព ស៊ីខៅឌូ បាន​ឲ្យ​ដឹង​ថា តាម​ការ​ស្ទាប​ស្ទង់​គឺ​កម្មករ​នៅ​តែ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៦០ ដុល្លារ​ដដែល។ លោក​ឲ្យ​ដឹង​ទៀត​ថា៖ «មក​ដល់​ពេល​នេះ​សន្ទុះ​នៃ​ការ​តវ៉ា​នៅ​តែ​កើត​មាន ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក៏​ក្នុង​នាម​យើង​ជា​សហជីព ក្នុង​ករណី​រាជ​រដ្ឋាភិបាល​ឬ​ក៏​ក្រុមហ៊ុន​ចង់​ធ្វើ​ការ​ជជែក​ពិភាក្សា ក្នុង​រយៈ​ពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃ​នេះ​ដល់​ខាន​ស្អែក យើង​នឹង​ធ្វើ​ការ​ជជែក​គ្នា ដើម្បី​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​នេះ»។ លោក អាត់ ធន់ បន្ត​ថា កូដកម្ម បាតុកម្ម​នៅ​តែ​បន្ត បើ​មិន​មាន​ជំនួប​ចរចា​ជា​ថ្មី​ទេ​នោះ។ លោក​ស្រី យ៉ាង សោភ័ណ្ឌ ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា​និយាយ​ដែរ​ថា សហជីព​ទាំង​អស់​ផ្ញើសារ​ទៅ​រាជ​រដ្ឋាភិបាល​ថា សុំ​កុំ​ប្រើ​វិធី​គំរាម​លុប​បញ្ជិកា ប្តឹង ឬ​ចាប់​ខ្លួន​ពួក​គេ ព្រោះ​វា​គ្មាន​ប្រយោជន៍​នោះ​ទេ។ លោក​ស្រី​ថា៖ «អំពើ​បែប​នេះ មិន​អាច​ដោះស្រាយ​បញ្ហា​បាន​ទេ គឺ​មាន​តែ​ការ​ចូល​តុ​ចរចា​ទេ ទើប​អាច​ដោះស្រាយ​បាន»។ ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​ឲ្យ​មាន​ការ​ចរចា​ជា​ថ្មី​វិញ​នេះ លោក ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង ការងារ ពី​ម្សិលមិញ​បាន​ប្រាប់​ថា ក្រសួង​បាន​ធ្វើ​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​អនុវត្ត​នៅ​ឆ្នាំ ២០១៤ ដែល​ជា​យន្តការ​ចុង​ក្រោយ​នៅ​ក្នុង​ច្បាប់​ដើម្បី​ឲ្យ​ប្រាក់​ឈ្នួល​អប្បបរមា​ចូល​ជា​ធរមាន។ លោក​ថ្លែង​ថា​៖ «អ្វីៗ បាន​ដោះស្រាយ និង​បាន​កំណត់​រួច​ហើយ​។ ឯ​អ្វី​ដែល​សហជីព ឬ​អង្គការ​វិជ្ជាជីវៈ​ដាក់​ឱសានវាទ​នោះ​ជា​សិទ្ធិ​របស់​ពួក​គេ​ឲ្យ​តែ​អ្វីៗ​ប្រព្រឹត្ត​ទៅ​តាម​ច្បាប់ លក្ខន្តិកៈ​នៃ​សហជីព​នីមួយៗ។ ជា​ពិសេស​ត្រូវ​ប្រព្រឹត្ត​ដោយ​រលូន ដោយ​គ្មាន​ការ​ញុះញង់ រារាំង បង្ខិត​បង្ខំ ឬ​ក៏​បង្ក​ឲ្យ​កើត​អំពើ​ហិង្សា»។ លោក ហេង សួរ បញ្ជាក់​ថា មាន​រោងចក្រ​ប្រមាណ ៦០ ភាគរយ​បើក​ដំណើរការ​វិញ និង​មាន​កម្មករ​ប្រមាណ ៨០ ភាគរយ​ចូល​ធ្វើ​ការ​ពី​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ មាន​រោងចក្រ​មួយ​ចំនួន ត្រូវ​បង្ខំ​ចិត្ត​ផ្អាក​ដំណើរការ​វិញ ដោយ​សារ​តែ​មាន​ការ​រំខាន​ពី​អ្នក​តវ៉ា​ដោយ​ការ​ដើរ​អុកឡុក គប់​ដុំ​ថ្ម​និង​រុញ​ទ្វារ​របង​រោងចក្រ ធ្វើ​ឲ្យ​បារម្ភ​ពី​សុវត្ថិភាព​កម្មករ និង​និយោជក​ខ្លួន​ឯង។ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា បាន​ចេញ​នូវ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ពី​ថ្ងៃ​ម្សិលមិញ​ដោយ​បាន​បដិសេធ​ចូល​រួម​ធ្វើ​ការ​ចរចា តាម​ការ​ស្នើ​សុំ​របស់​ក្រសួង ការងារ។ ជាមួយ​គ្នា​ដែរ GMAC ក៏​បាន​ផ្ញើ​លិខិត​មួយ​ទៀត​ទៅ​កាន់​ក្រសួង ការងារ ដដែល​ជូន​ដំណឹង​ពី​ការ​បន្ត​ព្យួរ​ការងារ នៅ​តាម​រោងចក្រ​នានា។ លិខិត​ចុះ​ហត្ថលេខា​ដោយ​លោក ខេន លូ អគ្គ​លេខាធិការ GMAC បញ្ជាក់​ថា ស្ថានភាព​បច្ចុប្បន្ន​មាន​ភាព​ជ្រួល​ច្របល់​និង​ប្រកប​ដោយ​គ្រោះថ្នាក់ ក្រៃលែង ពិសេស​ទាក់​ទង​សុវត្ថិភាព និង​អាយុ​ជីវិត​របស់​កម្មករ ធ្វើ​ឲ្យ​រោងចក្រ​ពិបាក​គ្រប់​គ្រង។ លោក​ថ្លែង​ដែរ​ថា៖ «សមាជិក សមាគម​ដែល​បាន​ទទួល​រងគ្រោះ ពី​ស្ថានការណ៍​ដ៏​អាក្រក់​នេះ បាន​ស្នើ​ឲ្យ​សមាគម​ដាក់​ជា​សំណើ​រួម​មួយ​ដើម្បី​ព្យួរ​ការងារ​និង ផ្អាក​ផលិតកម្ម​ដោយ​គ្មាន​ពេល​កំណត់​រហូត​ដល់​ស្ថានភាព​វិល​ទៅ​ដូច​ដើម​វិញ ហើយ​ដែល​សន្តិសុខ និង​សុវត្ថិភាព​អាយុ​ជីវិត​របស់​កម្មករ និង​ទ្រព្យ​សម្បត្តិ​របស់​រោងចក្រ​ត្រូវ​បាន​ធានា»

No comments:

Post a Comment