Khmer Camerean. Powered by Blogger.

Text Widget

Sample Text

hi everyone nice day like u

PayPal Email

About Me

Contact Form

Name

Email *

Message *

Contact us

Name

Email *

Message *

Total Pageviews

Translate

Search This Blog

Popular Posts

Blogger templates

Blogger Tricks

Blogger Themes

លុប​បំបាត់​លុយ​ក្រោម​តុ​និង​បង្កើន​ផលិតភាព កម្មករ​នឹង​ទទួល​បាន​ប្រាក់​ខែ​សមរម្យ

កម្មករ​​ដែល​ត្រូវ​កង​កម្លាំង​រដ្ឋាភិបាល​បាញ់​កាល​ពី​ថ្ងៃ​សុក្រ​​​។ រូបថតម៉ៃ វីរៈ
គេ​ថា «ដំរី​និង​ដំរី​ជល់​គ្នា​គឺ​ងាប់​តែ​ស្រមោច​និង​សង្អារ​ទេ!»។ ឥឡូវ​នេះ គណបក្ស​ប្រជាជន និង​គណបក្ស​សង្គ្រោះ​ជាតិ ចាប់​ផ្តើម​ទម្លាក់​កំហុស​ដាក់​គ្នា​មែន ពី​រឿងរ៉ាវ​ដែល​កើត​មាន​ឡើង​កាល​ពី​សប្តាហ៍​មុន​ដែល​បណ្តាល​ឲ្យ​បាតុករ​ដែល​ជា​កម្មករ​តវ៉ា​ពី​ការ​ដំឡើង​ប្រាក់​ខែ មាន​អ្នក​ស្លាប់​មាន​អ្នក​រង​របួស​មួយ​ចំនួន ហើយ​ខ្លះ​ទៀត​ត្រូវ​ចាប់​ខ្លួន ឯ​សមត្ថកិច្ច ក៏​មាន​របួស​ដែរ បន្ទាប់​ពី​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​បាតុករ និង​កង​កម្លាំង​សមត្ថកិច្ច​កងទ័ព​ឆត្រ​យោង ៩១១ និង​នៅ​តាម​ផ្លូវ វ៉េងស្រេង។
ហេតុអ្វី បាន​ជា​មិន​បន្ត​ការ​ជជែក​គ្នា​រវាង ខ្មែរ និង ខ្មែរ រក​ចំណុច​រួម​មួយ​ដែល​ទទួល​យក​បាន​ទាំងអស់​គ្នា​ជា​ជាង​ប្រើ​អំពើ​ហិង្សា​ដោយ​យក​ចុង​កាណុង​មក​ដោះស្រាយ​ទៅ​វិញ? តើ​ការ​បង្ក្រាប​នេះ អាច​មក​ពី​សមត្ថកិច្ច​ច្រណែន​នឹង​កម្មករ​បាន​ប្រាក់​ខែ​សុទ្ធ​តែ​ដុល្លារ ឯ​ពួក​គាត់​វិញ​បាន​សុទ្ធ​តែ​លុយ​រៀល​តិច​ជាង​កម្មករ​ផង ខែ​ខ្លះ​ចាយ សល់​ថ្ងៃ និង​ប្រពន្ធ​រអ៊ូ​ទៀត​ផង បាន​ជា​ខំ​ប្រឹង​យ៉ាង​ហ្នឹង? បើ​មើល​ទៅ​ការ​ទាមទារ​របស់​កម្មករ​សុំ​ដំឡើង​ប្រាក់​ខែ​អប្បរមា ១០០ ភាគរយ ពី ៨០ ដុល្លារ​ក្នុង​ឆ្នាំ ២០១៣ ទៅ ១៦០ ដុល្លារ​ក្នុង​ឆ្នាំ ២០១៤ មើល​ទៅ​ហាក់​ដូច​ជាច្រើន​ដែរ តែ​បើ​មើល​យូរៗ​ទៅ​បាន​ឃើញ​ថា ១៦០ ដុល្លារ មិន​ជា​ច្រើន​ទេ បើ​ប្រៀប​ធៀប​ទៅ​នឹង​អតិផរណា​ទំនិញ​ទីផ្សារ ដែល​ឡើង​តាម​មាត់​ឈ្មួញ​ថា ហើយ​រដ្ឋាភិបាល មិន​អាច​គ្រប់​គ្រង​បាន​នោះ។ ទំនិញ​ភាគ​ច្រើន​សុទ្ធ​តែ​នាំ​ចូល​ពី​បរទេស សូម្បី​តែ​បន្លែ​សោះ ក៏​យក​ពី វៀតណាម មក​ដែរ ហើយ​រដ្ឋាភិបាល​ប្រកាស​សុទ្ធ​តែ​កសិកម្ម​ជា​ខឿន​សេដ្ឋកិច្ច​ជាតិ​ផង ដោយ​មិន​ចេះ​ខ្មាស​អៀន​សោះ។ តម្លៃ​ទំនិញ​ថ្លៃ​ជាង​ប្រទេស​ជិត​ខាង​ស្ទើរ​តែ​ទាំង​អស់ ភ្លើង​ក៏​ថ្លៃ​ជាង​គេ សាំង​ក៏​ថ្លៃ​ជាង​គេ និយាយ​រួម ឲ្យ​តែ​ទំនិញ​នាំ​ចូល​ការ​ចំណាយ​ច្រើន​បែប​ហ្នឹង ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង ទៅ​លើ​ជីវភាព​ប្រចាំ​ថ្ងៃ​ប្រជា​ពលរដ្ឋ​ក្រីក្រ ជា​ពិសេស​កម្មករ​តែ​ម្តង​គ្រាន់​តែ​ការ​អង្កេត​សេដ្ឋកិច្ច​សង្គម​ថ្នាក់​ជាតិ​តាំង​ពី​ឆ្នាំ ២០០៩ ផង បង្ហាញ​ថា ការ​ចំណាយ​ជា​មធ្យម​របស់​មនុស្ស​ម្នាក់​នៅ​រាជធានី​ភ្នំពេញ គឺ​ដល់​ទៅ ១៣១ ដុល្លារ​ទៅ​ហើយ​ក្នុង​មួយ​ខែ។
ដោយ​សារ​ប្រាក់​ខែ​តិច​កម្មករ​កម្មការិនី ហូប​អាហារ​រិះ​ថាំ អាហារ​គ្មាន​អនាម័យ អាហារ​ខ្វះ​ជីវជាតិ ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព កម្មករ​ខ្លះ​សន្លប់​នៅ​កន្លែង​ធ្វើ​ការ​ក៏​មាន​ដែរ ព្រោះ​សន្សំ​លុយ​បន្តិច​បន្តួច​ទុក​ឲ្យ​កូន ឬ​ឪពុក​ម្តាយ។ ការ​ដែល​ពួក​គាត់​ទទួល​ទាន​អាហារ​បែប​នេះ ធ្វើ​ឲ្យ​មិន​មាន​ការ​ប្រែ​ប្រួល​ទិន្នន័យ​សុខភាព​មាតា​ថ្នាក់​ជាតិ​គួរ ឲ្យ​កត់​សម្គាល់​ទេ​គឺ​ស្ត្រី ៤នាក់ ក្នុង​ចំណោម ១០ នាក់​មាន​ជំងឺ​ស្លេក​ស្លាំង និង​ស្រ្តី​ម្នាក់​ក្នុង​ចំណោម ៥ នាក់​មាន​មាឌ​ស្គម​កំព្រឹង (CDHS, 2010)។ កត្តា​នេះ​ហើយ ក៏​ធ្វើ​ឲ្យ​ជះ​ឥទ្ធិពល​ដល់​ផលិតកម្ម​រោងចក្រ​ដែរ សូម្បី​តែ​ភាគី​រោងចក្រ ៩០ ភាគរយ​ក៏​ព្រួយ​បារម្ភ​អំពី​សុខភាព​របស់​កម្មករ​ពួក​គេ​ដែរ​ហើយ ៥៦ ភាគរយ​នៃ​ភាគី​រោងចក្រ កំពុង​ពិចារណា​ក្នុង​ការ​ផ្តល់​អាហារ​មួយ​ពេល​ថ្ងៃ​ត្រង់ ទៅ​ឲ្យ​បុគ្គលិក​របស់​ខ្លួន​ដែរ។ បើ​ចង់​ឲ្យ​ពួក​គាត់​ហូប​អាហារ​មាន​ជីវជាតិ​គាត់​ត្រូវ​ចំណាយ​ពីរ​ភាគ​បី នៃ​ប្រាក់​ខែ​ពួក​គាត់ (ILO-BFC, 2012)។ អ៊ីចឹង​ហើយ​បាន​ជា​កម្មករ កម្មការិនី ខំ​ប្រឹង​តវ៉ា​ដើម្បី​បាន​ប្រាក់​ខែ​សមរម្យ​ដើម្បី​រស់​ឲ្យ​មាន​សេចក្តី​ថ្លៃ​ថ្នូរ​ក្នុង​ភាព​ជា​មនុស្ស​នឹង​គេ​ដែរ តែ​ក្រសួង ការងារ សម្រេច​ចុង​ក្រោយ​កាល​ពី​សប្តាហ៍​មុន​នេះ ដំឡើង​ថែម​ឲ្យ​បាន​តែ ១០០ ដុល្លារ​ទេ អ៊ីចឹង​ហើយ​បាន​ជា​ពួក​គាត់​នៅ​តែ​តវ៉ា​ដដែល​នោះ។ តើ​នេះ មក​ពី​ការ​ច្រណែន​គ្នា​មាន​នំ ហើយ​មិន​ចេះ​ចែក​គ្នា​ស៊ី​ទៀត ឬ​មួយ​ក៏​មក​តែ​ពី​មាន​អ្នក​ស៊ី​ច្រើន​ពេក ហើយ​ឲ្យ​គេ​តិច បាន​ជា​បង្ក​ឲ្យ​មាន​ទំនាស់​គ្នា​បែក​ខ្ទិះ​បែក​ម៉ាំ រហូត​ដល់​មាន​អំពើ​ហិង្សា​ទៀត?
បើ​ប្រៀប​ធៀប​ស្តង់ដារ​ប្រាក់​ខែ អប្បរមា​នៅ​ប្រទេស​ជិត​ខាង​យើង​វិញ នៅ​ឆ្នាំ ២០១៤ នេះ ប្រទេស ឥណ្ឌូនេស៊ី បាន​ដល់​ទៅ ១៦២ ដុល្លារ និង​ប្រទេស វៀតណាម វិញ ក៏​ឡើង​ដែរ​បាន​១៣០ ដុល្លារ។ តែ​ប្រទេស​គេ​បង្ក​លទ្ធភាព​ឲ្យ​កម្មករ​អាច​រស់​បាន​ដោយ​សារ​ទំនិញ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​គេ​ហ្នឹង​ផលិត​ក្នុង​ស្រុក​បាន ហើយ​ថោក​ជាង​ស្រុក​យើង។ ចុះ​ដូច​ស្រុក​យើង​យក​ទំនិញ​ម្ហូប​អាហារ​ភាគ​ច្រើន​នាំ​ចូល​ហើយ នឹង​ត្រូវ​បង់​ពន្ធ​ផង សេវា​ដឹក​ជញ្ជូន ហើយ​នៅ​រត់​ការ​នាយ​អាយ​ទៀត សុទ្ធ​តែ​រឿង​អស់​លុយ ដូច្នេះ​ទម្រាំ​តែ​ទំនិញ​នោះ​មក​ដល់​ដៃ​អ្នក​ប្រើ​ប្រាស់​អាច​ឡើង​ទ្វេ​ក៏​បាន។
ដោយ​ផ្អែក​ទៅ​លើ​ហេតុ​ផល​ប្រាក់​ខែ​អប្បរមា​ស្តង់ដារ​ប្រទេស​ជិត​ខាង តម្លៃ​ទំនិញ​កើន​ឡើង​ផង​ឆន្ទៈ​របស់​ភាគី​ថៅកែ​រោងចក្រ ហើយ​ស្រុក​ខ្មែរ​គឺ​រាល់​ទំនិញ​សម្លៀក​បំពាក់​នៅ​ស្រុក​ខ្មែរ​នាំ​ចូល​ទៅ អាមេរិក និង សហគមន៍​អឺរ៉ុប មិន​ត្រូវ​បង់​ពន្ធ​ផង​ដែរ គឺ​ប្រាក់​ខែ​អប្បបរមា​របស់​កម្មករ​រោងចក្រ គួរ​តែ​ទទួល​បាន​ចាប់​ផ្តើម​ពី ១៣០ ដុល្លារ​ឡើង​ទៅ​ជាមួយ​នឹង​ប្រាក់​ឧបត្ថម្ភ​បន្ថែម ថ្លៃ​ធ្វើ​ដំណើរ​សុខភាព និង​ប្រាក់​ម៉ោង​បន្ថែម តែ​ត្រូវ​ដោះស្រាយ​លក្ខខណ្ឌ ៣ ធំៗ​ឲ្យ​បាន៖
១) រាជ​រដ្ឋាភិបាល៖ ត្រូវ​លុប​បំបាត់​ឲ្យ​បាន​នូវ​អំពើ​ពុកលុយ​ធំៗ ក្នុង​វិស័យ​គយ ពន្ធដារ កាំកុង​ត្រូល ដែល​ជា​របាំង​មួយ​ធំ​ណាស់​ដែល​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ថៅកែ​រោងចក្រ ក្នុង​ការ​ដំឡើង​ប្រាក់​ដល់​កម្មករ​នោះ។ ដូច​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ថា ទុក​ពេល​ឲ្យ​គយ​កែ​ខ្លួន​ផង ហើយ​ថ្មីៗ​នេះ គយ​ក៏​បាន​ចេញ​លិខិត​ឲ្យ​រោងចក្រ​ទាំងអស់​ថា​ឈប់​ឲ្យ​បង់​លុយ​ក្រៅ​ហើយ មាន​ឯណា​ថៅកែៗ​នៅ​តែ​រអ៊ូ​ថា អត់​ឲ្យ​យក​នៅ​មុខ​ទេ តែ​ទុក​ឲ្យ​នៅ​ក្រៅ ម៉ោង​ផង នៅ​ក្នុង​ក្រដាស​មួយ​ករណី​បង់​ជូន​រដ្ឋ​តែ ១៥០០០ រៀល​ទេ តែ​យក​ក្រៅ​សុទ្ធ​តែ​ដុល្លារ មាន ៥០ មាន ៣០ មាន ២០ ទៅ​តាម​តួនាទី​គ្រាន់​តែ​ចុះ​ហត្ថលេខា​មួយ ឬ​ក៏​គ្រីស​មួយ។ រីឯ​ស្ថាប័ន​កាំកុងត្រូល គួរ​តែ​បិទ​ចោល​ទៅ នៅ​លើ​ពិភពលោក​នេះ គ្មាន​ប្រទេស​ណា​មាន​កាំកុងត្រូល​ទេ។ មាន​បរទេស​ខ្លះ​សួរ​ថា កាំកុងត្រូល​ហ្នឹង​អី​គេ? ណា​មួយ​ប្រទេស​យើង​ចូល​អាស៊ាន​ផង គេ​ប្រើ​តែ​គយ​ទេ​ធ្វើ​ការ​រឿង​កិច្ចការ​អាហារ​នីហរណ ត្រួត​ពិនិត្យ​ទំនិញ​នោះ នាំ​ឲ្យ​ខុស​ស្តង់ដារ​ប្រទេស​នៅ​តំបន់​អាស៊ាន​បង់​លុយ​ពីរ-បី​គន្លាក់​នាំ​ស៊ាំ។
ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ចំណាយ​ច្រើន ចំពោះ​ថៅកែ​រោងចក្រ គ្រាន់​តែ​ចាប់ផ្តើម​ចង់​បើក​រោងចក្រ​ភ្លាម​ត្រូវ​បង់​លុយ​អស់​យ៉ាង​តិច ១ ម៉ឺន​ដុល្លារ ទៅ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​មាន​ក្រសួង​ពាក់ព័ន្ធ​ជា​អ្នក​ធ្វើ​ការងារ​រោងចក្រ​នោះ ហើយ​រោងចក្រ​ខ្លះ​ពី ២ ទៅ ៣ ឆ្នាំ​ត្រូវ​ទៅ​បង់​ទៀត​ហើយ។
ម្យ៉ាង​វិញ​ទៀត គឺ​មាន​មន្ត្រី​បរិស្ថាន មន្ត្រី​ការងារ អាជ្ញាធរ​ដែនដី ទៅ​គោះ​រក​លុយ​ចាយ​លេង​ថា​មក​ចុះ​ត្រួត​ពិនិត្យ​រោងចក្រ​អញ្ចេះ អញ្ចុះ​មិន​ត្រូវ​ស្តង់ដារ​តែ​ដល់​ពេល​បាន​លុយ​ទៅ​ក្នុង​របាយ​ការណ៍​ត្រឹម​ត្រូវ​តាម​ស្តង់ដារ​ហើយ ជាមួយ​នឹង​ក៏​មាន​គណបក្ស​ខ្លះ ក៏​ទៅ​គោះ​រោងចក្រ​មុន​បោះឆ្នោត​ដែរ ថៅកែ​រោងចក្រ​មួយ​ចំនួន​ជ្រិញ​មហា​សែន​ជ្រិញ តែ​មិន​ដឹង​ធ្វើ​ម៉េច បាន​ត្រឹម​តែ​កៀប​កម្មករ​ត​គ្នា​ទៅ។
បញ្ហា​មួយ​ទៀត​នោះ គឺ​បញ្ហា​វត្ថុធាតុ​ដើម​ធ្វើ​ហើយ ៩០ ភាគរយ​ហើយ គ្រាន់​តែ​នាំ​ចូល​មក​វាយ​ឈ្មោះ​ធ្វើ​នៅ​ស្រុក​ខ្មែរ ហើយ​ត្រូវ​រ៉ូវ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​បញ្ជូន​ចេញ​ទៅ​រួច​គ្នា ចំនុច​នេះ គឺ​រាជ​រដ្ឋាភិបាល ត្រូវ​ទប់​ស្កាត់​ឲ្យ​បាន។
តាម​រយៈ​របាយ​ការណ៍​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ ២០០៦ ស្តីពី​បញ្ហា​ពុករលួយ​នៅ​វិស័យ​ឯកជន​បាន​បង្ហាញ​ថា គ្រាន់​តែ​ចំណាយ​លុយ​ក្រៅ​ផ្លូវ​ការ​ដោយ​វិស័យ​ឯកជន​ដល់​ទៅ ៣៣០ លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០០៥។ ចំណុច​មួយ​ទៀត គឺ​រាជ​រដ្ឋាភិបាល​គួរ​តែ​កំណត់​ភាគី​ថៅកែ​រោងចក្រ​វិញ​ម្តង គឺ​បង់​ប្រាក់​តម្កល់​នៅ​ធនាគារ​ជាតិ​ក្នុង​ករណី​ក្ស័យធន ឬ​ថៅកែ​រត់​ចោល យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រាក់​ខែ ៣ ខែ​ឲ្យ​កម្មករ​ដែរ។ ដូច​កន្លង ទៅ​ថៅកែ​ចិន លេង​ល្បែង​ចាញ់​កាស៊ីណូ ដាក់​មេផាយ​ចោល​កម្មករ​បាត់ ករណី​នេះ​សួរ​ថា រដ្ឋ​ចាំ​តែ​ចេញ​សង​តើ? យ៉ាង​ណា​មិញ រាជ​រដ្ឋាភិបាល​ត្រូវ​គ្រប់​គ្រង​ឲ្យ​បាន​នូវ​រោងចក្រ​ធំ​មួយ​បំបែក​តូចៗ ដើម្បី​គេច​ពន្ធ។
២) ថៅកែ​រោងចក្រ៖ រោងចក្រ​មួយ​ចំនួន គួរ​តែ​យក​ម៉ាស៊ីន​ល្អៗ​ថ្មីៗ មក​ប្រើ​ផង កុំ​យក​ម៉ាស៊ីន​ចាស់ៗ​មក​ឲ្យ​កម្មករ​ប្រើ​ហើយ​ថា កម្មករ​ខ្មែរ​ធ្វើ​ការ​យឺត​ជាង​កម្មករ​នៅ​ប្រទេស​គេ​ផ្សេង នេះ​គឺ​ប្រៀប​ដូច​យក​ឡាន​កញ្ចាស់ និង​ឡាន​ថ្មី​មក​បើក​ប្រណាំង​គ្នា​អ៊ីចឹង។ អ្វី​ដែល​សំខាន់​នោះ ប្រទេស កម្ពុជា ខុស​ពី​ប្រទេស​ដទៃ​គឺ​រួច​ពន្ធ​នាំ​ចូល​ទៅ អាមេរិក និង​សហគមន៍​អឺរ៉ុប អ៊ីចឹង​សល់​លុយ​ច្រើន​ដែរ ត្រូវ​គិត​គូរ ពី​ការ​ដំឡើង​ប្រាក់​ខែ​បុគ្គលិក​ខ្មែរ​ផង ដើម្បី​បង្កើន​ផលិតភាព​ផង។
៣) កម្មករ-កម្មការិនី៖ ត្រូវ​បង្ហាញ​ពី​ឆន្ទៈ​ប្រឹង​ប្រែង​ធ្វើការ​ដោយ​ខ្លួន​ឯង​ផង ដើម្បី​បង្ហាញ​ភាព​ជា​ម្ចាស់​ផង បើ​ពី​មុន​ដេរ​បាន​ខោ ១០ តែ​ឥឡូវ​ត្រូវ​ប្តេជ្ញា​ដេរ​បង្កើន​ផលិតភាព​ឲ្យ​បាន​ខោ​ចំនួន ១៣ ទៅ ១៥ មើល ឲ្យ​សម​ទៅ​ហ្នឹង​ការ​ដំឡើង​ប្រាក់​ខែ​ផង​ដែរ​ជួយ​ថៅកែ​បាន​ច្រើន ថៅកែ​សប្បាយ​ចិត្ត​គឺ​គេ​វាយតម្លៃ​ទៅ​តាម​ហ្នឹង​ហើយ។
ជា​សរុប​មក​វិញ ប្រសិន​បើ​មាន​ឆន្ទៈ​ទាំង​អស់​គ្នា គឺ​អាច​ធ្វើ​ទៅ​បាន​ប្រាក់​ខែ​អប្បបរមា​ចាប់​ផ្តើម​ពី ១៣០ ដុល្លារ តែ​បក្ស​ប្រឆាំង​គេ​ថា គេ​ធ្វើ​បាន​ដល់​ទៅ ១៦០ ដុល្លារ នេះ​ជា​ចំណុច​គួរ​ពិចារណា​ដែរ។ តែ​សូម​ចំណាំ​ផង​ថា អ្វី​ក៏​ដោយ​បើ​យើង​មិន​ចេះ​ខំ​ប្រឹង មិន​ចេះ​តវ៉ា មិន​ចេះ​ប្រឈម​មុខ​ទេ គឺ​គ្មាន​នរណា​គេ​ទៅ​ឈឺ​ឆ្អាល​នឹង​យើង​ទេ៕
ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅ ក្បែរវិទ្យាល័យទួលទំពូង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅវេលាម៉ោងប្រមាណ ១៨៖៥០នាទី



ភ្នំពេញ៖ តាមសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋនៅល្ងាចថ្ងៃចន្ទនេះថា អគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្បែរវិទ្យាល័យទួលទំពូង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន នៅវេលាម៉ោងប្រមាណ ១៨៖៥០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤។
សេចក្ដីរាយការណ៍មិនទាន់បញ្ជាក់ អំពីមូលហេតុនៃការឆាបឆេះនោះទេ ហើយខណៈនេះដែរក្រុមអាជ្ញាធរមានសមត្ថកិច្ច ប្រជាពលរដ្ឋ រួមនិងអង្គភាពពន្លត់អគ្គិភ័យ កំពុងសហការគ្នា ជួយពន្លត់អគ្គិភ័យ នៅទីតាំងដែលកំពុងឆាបឆេះនោះ។

No comments:

Post a Comment