Khmer Camerean. Powered by Blogger.

Text Widget

Sample Text

hi everyone nice day like u

PayPal Email

About Me

Contact Form

Name

Email *

Message *

Contact us

Name

Email *

Message *

Total Pageviews

Translate

Search This Blog

Popular Posts

Blogger templates

Blogger Tricks

Blogger Themes

ឆ្នាំ ២០១៤ ជាឆ្នាំដែលត្រូវមានការកែទម្រង់មន្ត្រី


អភិបាល៖ ឆ្នាំ ២០១៤ ជាឆ្នាំដែលត្រូវមានការកែទម្រង់មន្ត្រី ដោយប្រើប្រាស់ឲ្យអស់សមត្ថភាព ដើម្បីក្លាយជាមន្រ្តីបន្តវេន
Friday, 03 Jan 2014 16:46
នាព្រឹកថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០១៤ នេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការដាក់បំពង់លូរំដោះទឹក និងជួស ជុលផ្លូវ ២០០៤ ជាមួយក្រុមហ៊ុន រ៉ូដ ជេ វី អ៊ិនវេសមេន និងមន្រ្តីជំនាញពាក់ព័ន្ធ ។ 
តាមការឲ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ ថា កំណាត់ផ្លូវ ២០០៤ នេះ មានប្រវែងសរុប ៤.៤៥២ ម៉ែត្រ បច្ចុប្បន្ន ផ្លូវនេះបានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ស្ទើរតែទាំងស្រុងទៅហើយ ។ ប៉ុន្តែកន្លងមក ក្រុមហ៊ុនតែងតែបានធ្វើការជួសជុលជាញឹកញាប់ដោយកន្លែងៗផងដែរ ពោលគឺ កន្លែងណាខូច គឺធ្វើការជួសជុលកន្លែងនោះឡើងវិញដោយចាក់បេតុងជំនួស ។ តែការធ្វើរបៀបនេះ មិនអាច ធ្វើឲ្យផ្លូវនេះប្រើប្រាស់បានស្រួលទេ ចាំបាច់ត្រូវតែធ្វើការស្ថាបនាជាថ្មីឡើងវិញដោយផ្លូវចាក់បេតុងមានកម្រាស់ ០២ តឹក និងមានទទឹងសងខាង ០៩ ម៉ែត្រ ហើយមានសួនច្បារនៅកណ្តាល និងមាន​ដាក់បង្គោលភ្លើងបំភ្លឺ ព្រមទាំងជីក​ដាក់ប្រព័ន្ធលូខ្នាតធំមានមុខកាត់ពី ០២ ម៉ែត្រ ទៅ ០២,៥០ ម៉ែត្រ ដោយប្រើប្រាស់ថវិកាអស់ចំនួនជាង ៥,៩ លានដុល្លារអាមេរិក ដែល​ជាថវិការបស់ក្រុមហ៊ុន រ៉ូដ ជេ វី អ៊ិនវេសមេន ។ 
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ផ្លូវ លេខ ២០០៤ ចាប់ពីបញ្ជរបង់ប្រាក់រហូតដល់ផ្លូវសហព័ន្ធរុស្ស៊ី គឺជាកំណាត់ផ្លូវមួយដែលមានសារៈសំខាន់ណាស់ ក្នុង ការបញ្ជៀសការកកស្ទះចរាចរចូលក្នុងទីក្រុង ។ គំរោងស្ថាបនាផ្លូវនេះឡើងវិញ ត្រូវតែអនុវត្តឲ្យបានក្នុងពេលឆាប់ៗ នេះដោយមិនអាចទុកយូរបន្តទៀតបានទេ ។ ចំពោះការស្ថាបនាទាំង លូ និងផ្លូវ ក្រុមហ៊ុនរ៉ូដ ជេ វី អ៊ិនវេសមេន ជា អ្នកទទួលខុសត្រូវធ្វើទាំងស្រុងដោយធានាឲ្យបាននូវបទដ្ឋានបច្ចេកទេសក្នុងការស្ថាបនា ធ្វើយ៉ាងណាឲ្យផ្លូវនេះមាន គុណភាពក្នុងការប្រើប្រាស់បានយូរអង្វែង ។ ទន្ទឹមនេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងផងដែរ ថា ក្នុងឆ្នាំ ២០១៤ នេះ គឺជាឆ្នាំដែលត្រូវមានតែការកែទម្រង់មន្រ្តីឲ្យបានស៊ីជម្រៅ ដោយថ្នាក់ដឹកនាំយើងត្រូវយកមន្ត្រី ទាំងអស់មកប្រើប្រាស់អោយអស់លទ្ធភាព ដើម្បីឲ្យពួកគាត់ចេះដឹងពីការងារបន្តវេនពីយើង ដោយមិនត្រូវប្រើមនុស្ស ដដែលៗនោះទេ ។

    No comments:

    Post a Comment